មាតិកា
ក្រចេះ ៖លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្តក្រចេះ និងសហការី ចុះពិនិត្យការងារបង្កបង្កើនផលនៅស្រុកឆ្លូង
ចេញ​ផ្សាយ ០៦ មករា ២០២០
662

នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្តក្រចេះ និងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលនៅតាមមូលដ្ឋានដូចខាងក្រោម៖


កម្មវិធីទី១. ចុះពិនិត្យចម្ការបន្លែរបស់កសិករឈ្មោះ ឈាង គឹមប៊ាន ដាំសាលាដ លើផ្ទៃដីប្រមាណ ២,៧០អា នៅភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង ដោយលក់ផលសាលាដក្នុងតម្លៃពី ៣០០០ ទៅ ៥០០០៛/គីឡូ។ កសិករចំណេញបានពីការដាំសាលាដចំនួនប្រមាណពី ២លាន ទៅ ២លាន ៥០ម៉ឺនរៀល ក្នុងមួយឆ្នាំ (១ឆ្នាំ ដាំបានចំនួន ៤ដង)។


កម្មវិធីទី២. ចុះពិនិត្យចម្ការបន្លែរបស់កសិករឈ្មោះ កូយ កញ្ញា ដាំត្រសក់ចំណារ លើផ្ទៃដីប្រមាណ ២០អា នៅភូមិកំពង់ស្រែ ឃុំឆ្លូង ស្រុកឆ្លូង ដោយលក់ផលត្រសក់ក្នុងតម្លៃពី ៧០០ ទៅ ៨០០៛/គីឡូ។ កសិករចំណេញបានពីការដាំត្រសក់ចំនួនប្រមាណជាង ១០លាន រៀល ក្នុងមួយឆ្នាំ (១ឆ្នាំ ដាំបានចំនួនពី ៣ ទៅ ៤ដង)។


នៅតាមចម្ការបន្លែនីមួយៗ លោកប្រធានមន្ទីរ ក៏បានណែនាំឲ្យកសិករម្ចាស់ចម្ការធ្វើការដាំដុះបន្លែទៅតាមតម្រូវការទីផ្សារ និងងាកមកអនុវត្តតាមក្បួនខ្នាតបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ និងទទួលបានទិន្នផលខ្ពស់។ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏បានជំរុញឲ្យកសិករយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ជី និងថ្នាំធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ មិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter