នៅព្រឹកថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំ កែសម្រួលសកម្មភាព និងថវិកាសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល ដើម្បីចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ សង្កាត់ ឆ្នាំ២០២០ ដឹកនាំដោយលោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដែលមានការចូលរួមពីលោកនាយ នាយរងខណ្ឌរដ្ឋបាលជលផល លោកនាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ការិយាល័យជំនាញ់របស់មន្ទីរកសិកម្ម និងការិយាល័យកសិកម្មក្រុង/ស្រុក សរុប២៣នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម