មាតិកា
ក្រចេះ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ
ចេញ​ផ្សាយ ០៩ ធ្នូ ២០១៩
632

នៅរសៀលថ្ងៃច័ន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារកសិកម្ម ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តរ ដឹកនាំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងមានការចូលរួមពី លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយខណ្ឌរដ្ឌបាលជលផល ការិយាល័យជំនាញថ្នាក់ខេត្ត និងប្រធានការិយាល័យកសិកម្ម ក្រុង/ស្រុក នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សរុប ៣៣នាក់ ស្រី ០៣នាក់។

ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរ ក៏បានឲ្យការិយាល័យជំនាញទាំងអស់ ឡើងរាយការណ៍នូវសកម្មភាព ដែលការិយាល័យ បានអនុវត្តន៍សកម្មភាពកន្លងមក និងណែនាំដល់មន្រ្តីក្រោមឱវាទត្រូវយកចិត្តទុកដាក់អនុវត្តការងារបន្តទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter