នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ លោក លី ឌី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះរៀបចំទិវាចម្ការបន្លែ ក្រោមការគាំទ្ររបស់គម្រោងសាកវប្បកម្មកម្ពុជា (CHAIN) នៅភូមិព្រែកប្រសព្វកណ្តាល ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដោយមានកសិករចូលរួមសរុប ៤៥នាក់ ស្ត្រី ១៣នាក់។
-គោលបំណងទិវា៖
១.បង្ហាញកសិករអំពីសារៈប្រយោជន៍ និងលទ្ធផលនៃការអនុវត្តបច្ចេកទេសដាំដុះ
២.បង្ហាញពីការស្វែងរក និងទំនាក់ទំនង អ្នកប្រមូល អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកផ្តល់សេវានានាពាក់ព័ន្ធការដាំបន្លែ
៣.វាយតម្លៃលើការអនុវត្តបច្ចេកទេសជាក់ស្តែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម