នៅថ្ងៃព្រសហ្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារដែលអនុវត្តគម្រោង LASED II នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រចេះ និងមានការចូលរួមពីលោក ថន វិបុល មេឃុំចំបក់ ស្រុកព្រែកប្រសព្វ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្ម ពេទ្យសត្វភូមិ ប្រចាំដីសម្បទានសង្គមកិច្ច ឃុំចំបក់ ស្រុកព្រែកប្រសព្វ បានចុះផ្ដល់ពូជមាន់ ដែលគាំទ្រការធ្វើបង្ហាញបច្ចេកទេសចិញ្ចឹមមាន់ និងសម្ភារៈមួយចំនួនទៀតមានថ្នាំការពារជំងឺ ថ្នាំព្យាបាល ថ្នាំទំលាក់ព្រូន ដល់សម្បទានិក ឃុំចំបក់ ស្រុកព្រែកប្រសព្វ ចំនួន ៥គ្រួសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម