នៅថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ មន្ទីរកិច្ចការនារី ក្រុមហ៊ុនដៃគូរនានា សហការជាមួយគម្រោង CHAIN បានរៀបចំកិច្ចប្រជុំ ដៃគូអនុវត្តន៍ ស្តីពី ភាពរីកចម្រើនឆ្នាំ២០១៩ នឹងផែនការយុទ្ធសាស្រ្តឆ្នាំ២០២០ ក្រោមអធិបតីយភាពលោកបណ្ឌិត គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នៅសណ្ឋាគារ មេគង្គដូហ្វីន ខេត្តក្រចេះ។
ក្នុងគោលបំណង៖
១. ធ្វើការចែករំលែកពីភាពរីកចម្រើនរបស់គម្រោង តាមរយៈការវាយតម្លៃផ្ទៃកក្នុងពាក់កណ្តាលគម្រោង
២. ធ្វើការបង្ហាញពីសមិទ្ធិផល និងលទ្ធផលតាមបណ្តាលខេត្តគោលដៅ
៣. បង្ហាញ និងទទួលយោបល់ត្រឡប់ពីផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំទី៣ របស់គម្រោង CHAIN វគ្គ២ (២០២០)
៤. ការបង្ហាញពីគំនិតគោលសម្រាប់រៀបចំគម្រោង CHAIN វគ្គ៣
៥. ការបង្កើនកិច្ចសហការ និងបណ្តាញសម្រាប់បំពេញការងារឲ្យកាន់តែប្រសើរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម