មាតិកា
ក្រចេះ ៖កូនផ្សោតទើបកើតថ្មី ចំនួន០១ក្បាលទៀត ត្រូវបានប្រទះឃើញនៅអន្លង់សត្វផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ
ចេញ​ផ្សាយ ៣០ តុលា ២០១៩
750

កូនផ្សោតទើបកើតថ្មី ០១ក្បាល ដែលមានអាយុប្រហែល០១ថ្ងៃ ត្រូវបានប្រទះឃើញកាលពី ថ្ងៃទី២៨   ខែតុលា  ឆ្នាំ២០១៩ នៅវេលាម៉ោងប្រមាណ ១៥:៣០នាទី រសៀលនៅក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណ០៧ក្បាល ស្ថិតក្នុងអន្លង់សត្វផ្សោតកាំពី ត្រង់ចំនុចនិយាមការ ៤៨P:០៦១០៤៦០ និងUTM:១៣៩១៧៨៣ ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី  ខេត្តក្រចេះ  ដោយក្រុមការងារស្រាវជ្រាវរបស់អង្គការ  WWF ប្រចាំខេត្តក្រចេះ ដែលដឹកនាំដោយ លោក តាន់ សុមេធប៊ុនវឌ្ឍន៍ នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ ។

          កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឹជាកូនផ្សោតទី ១១ ហើយដែលត្រូវបានកត់ត្រាថា បានកើតនៅក្នុងឆ្នាំ  ២០១៩  ចាប់ពីខែមករា រហូតដល់ខែតុលា នេះ ។

ចំនួនអ្នកចូលទស្សនា
Flag Counter