នៅថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយគម្រោងសាកវប្បកម្មកម្ពុជា (CHAIN) បានរៀបចំកម្មវិធីកិច្ចសន្ទនាថ្នាក់ខេត្ត ស្តីពី កសិករគម្រូក្នុងខេត្តក្រចេះ នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដែលមានអ្នកចូលរួមពីអង្គការដៃគូរ វិស័យឯកជន មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងកសិករគម្រូ សរុបចំនួន ៣២នាក់ ស្រី ១២នាក់។
គោលបំណងនៃកិច្ចសន្ទនា៖
១. បង្ហាញលទ្ធផលស្រាវជ្រាវបឋម ស្តីពី ការជ្រើសរើសកសិករគម្រូ (លក្ខណៈវិនិច្ឆ័យ និងកសិករគម្រូដែលមានសក្តានុពល) លក្ខណៈសម្បត្តិរបស់កសិករគម្រូ និងប្រភេទអាជីវកម្មរបស់កសិករគម្រូ។
២.ពិភាក្សា និងផ្តល់យោបល់ត្រឡប់ពីលក្ខណៈសម្បត្តិ និងប្រភេទអាជីរីវកម្មរបស់កសិករគម្រូ។
៣. ការផ្គូរផ្គងប្រភេទអាជីវកម្មរបស់កសិករគម្រូ ជាមួយវិស័យឯកជនជំហ៊ានដំបូង។
៤. ស្វែងយល់ពីការយល់ឃើញរបស់ភាគីពាក់ព័ន្ធចំពោះកម្មវិធីកសិករគម្រូ និងយុទ្ធសាស្រ្តដើម្បីលើកកម្ពស់កម្មវិធីកសិករគម្រូប្រកបដោយនិរន្តរភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម