នៅថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដែលអនុវត្តន៍គម្រោងសាកវប្បកម្មកម្ពុជា (CHAIN) បានធ្វើទិវាចំកាបន្លែ (កាត់តត្រប់ ជាមួយប៉េងប៉ោះ) និងបានប្រៀបធៀបជាក់ស្តែងលើដំណាំប៉េងប៉ោះកាត់តជាមួយជើងទំរត្រប់ដែលធន់នឹងជម្ងឺ និងប៉េងប៉ោះមិនបានប្រើជើងទំរ លទ្ធផលប៉េងប៉ោះមិនបានប្រើងទំរ ងាប់ដោយសារជម្ងឺ ចំឡែក ចំណែកប៉េងប៉ោះប្រើជើងទំរ នៅលូតលាស់បានល្អ កម្មវិធីរៀបចំនៅផ្ទះកសិករ យ៉ាន សុភក្រ្តិ ភូមិកំបោរ ឃុំគោលាប់ ហើយក៏មានក្រុមទស្សនះកិច្ចសិក្សារបស់គម្រោង ASPIRE មកចូលរួមក្នុងទិវាចំការបន្លែនេះផងដែរ សរុបអ្នកចូលរួមចំនួន ៧២នាក់ ស្រី៦៣នាក់។
-គោលបំណងទិវា៖
១.បង្ហាញកសិករអំពីសារៈប្រយោជន៍ និងលទ្ធផលនៃការអនុវត្តបច្ចេកទេសដាំដុះ
២.បង្ហាញពីការស្វែងរក និងទំនាក់ទំនង អ្នកប្រមូល អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកផ្តល់សេវានានាពាក់ព័ន្ធការដាំបន្លែ
៣.វាយតម្លៃលើការអនុវត្តបច្ចេកទេសជាក់ស្តែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម