នៅថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងលោកប្រធានការិយាល័យជំនាញ បានចូលរួម ពីធី ចែកស្រូវពូជ ជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គ ចំនួនពីរកន្លែងរួមមាន៖
១. ជូនដល់ប្រជាពលរដ្ឋមកពី ០១ឃុំ ក្នុងឃុំបុសលាវ (វត្តបុសម៉ាលី) ក្រោមអធិបតីយភាពឯកឧត្តមអភិបាលខេត្ត វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញប្រគល់ស្រូវពូជប្រភេទសែនក្រអូប ចំនួន ៨៦០០គីឡូក្រាម ស្មើនិង ១៣៨គ្រួសារ សរុបផ្ទៃដី ៨៦,៦៥ហិកតា ដើម្បីស្តារឡើងវិញនូវវិស័យកសិកម្ម។
២. ជូនដល់ប្រជាពលរដ្ឋមកពី ០២ឃុំ ក្នុងឃុំថ្មគ្រែ និងឃុំសំបុក ស្រុកចិត្របុរី ក្រោមអធិបតីយភាពឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ហឿ ស៊ីយ៉ែម ដោយបានផ្តល់ស្រូវពូជសែនក្រអូប ចំនួន ៣៤៥០០គីឡូក្រាម ស្មើនិង ៣៩៤គ្រួសារ សម្រាប់ផ្ទៃដីស្តារឡើងវិញ ចំនួន៤១៨នហិកតា ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម