មាតិកា
ក្រចេះ ៖ពីធី ចែកស្រូវពូជ ជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គ ក្នុងស្រុកឆ្លូង និងស្រុកព្រែកប្ររសព្វ
ចេញ​ផ្សាយ ១៤ តុលា ២០១៩
443

នៅថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ លោក ទ្រី សុភក្តិ ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងលោកប្រធានការិយាល័យជំនាញ បានចូលរួម ពីធី ចែកស្រូវពូជ ជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គ ចំនួនពីរកន្លែងរួមមាន៖

១. ជូនដល់ប្រជាពលរដ្ឋមកពី  ០៧ឃុំ ក្នុងស្រុកឆ្លូង មានឃុំពង្រ ឃុំឆ្លូង ឃុំព្រែកសាម៉ាន់ ឃុំខ្សាច់អណ្តែត ឃុំហាន់ជ័យ ឃុំកញ្ជរ និងឃុំដំរីផុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម  នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានផ្តល់ស្រូវពូជសែនក្រអូប ចំនួន ៤៤,៩៧៥គីឡូក្រាម ស្មើនឹង  ៧១៥គ្រួសារ សម្រាប់ផ្ទៃដីស្តារឡើងវិញ។ 

២. ជូនដល់ប្រជាពលរដ្ឋមកពី  ០៣ឃុំ ក្នុងស្រុកព្រែកប្រសព្វ មានឃុំព្រែកប្រសព្វ  ឃុំកំពង់គរ  និងឃុំចំបក់ ក្រោមអធិបតីភាព​ឯកឧត្តម  ប៉ែន  លីណាត  អភិបាល រងខេត្តក្រចេះ នៅបរិវេណរដ្ឋបាលស្រុកប្រសព្វ  ដោយបានផ្តល់ស្រូវពូជសែនក្រអូប ចំនួន ៩,៥០០គីឡូក្រាម  ស្មើនឹង  ១៤១គ្រួសារ សម្រាប់ផ្ទៃដីស្តារឡើងវិញ ចំនួន ៩៨,៩៥ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter