មាតិកា
សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១១ តុលា ២០១៩
234

សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩៖


១.សកម្មភាពការងារ
-ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត លោក ទ្រី សុភក្តិ ប្រធានមន្ទីរ និងលោក លាង ពន្លឺ ប្រធានការិយាល័យកសិឧស្សាហកម្ម បានចូលរួមប្រជុំពិភាក្សា និងវាយតម្លៃលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចស្ថិតនៅខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ជាមួយលេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ច នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានអ្នកចូលរួមចំនួន ២៣នាក់
-លោក ង៉ែត សុគន្ធា កញ្ញា ជា សនសោភា និង លោក ឡុង ចាន់ថា បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពី ទស្សនៈទានសហគមន៍កសិកម្ម ដើម្បីរៀបចំបង្កើតសហគមន៍កសិកម្ម នៅដីសម្បទានសង្គមកិច្ច ឃុំថ្មី ដែលមានអ្នកចូលរួមសរុប ៤៦នាក់/ស្រី៣១នាក់ និងមានការចូលរួមពីលោក ថាប់ ម៉ុល ជំទប់ទី១ ឃុំថ្មី ស្រុកចិត្តបុរី គាំទ្រដោយគម្រោង LASED II
-លោក អ៊ឹង យូទី លោក ឡិត ឡែន លោក ប៉ាក់ សំណាង និង កញ្ញា រឿន តារា បានជួបពិភាក្សាជាមួយលោក អ៊ន ស៊ាង ចៅសង្កាត់រងទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ស្តីអំពីគោលបំណងចុះស្រង់បញ្ជីឈ្មោះគ្រួសារដាំស្រូវ ក្នុងភូមិ ដែលត្រូវអង្កេតស្ទង់ទិន្នផលស្រូវវស្សាឆ្នាំ២០១៩ និងជ្រើសរើសកសិករចំនួន៣គ្រួសារ/ភូមិ ដើម្បីសម្ភាសន៍សួរព័ត៌មាន ការដាំដុះគ្រួសារនីមួយៗ មុនការចុះអង្កេតស្ទង់ទិន្នផល នៅភូមិរកាកណ្តាលទី១ នៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ និងបានសហការជាមួយលោកមេឃុំដារ និងលោក ហង្ស ស៊ីធារ បានជ្រើសរើសពីកន្លែងផ្ទៃដីស្រែចំនួន ១កន្លែង ធ្វើការវាស់ស្ទង់ទិន្នផលស្រូវទំហំ ២ម គុណ ២ម ចំនួន ៣សំណាក (ល្អ មធ្យម អន់)
លទ្ធផលរួមមាន:-
សំណាកទី១ ទម្ងន់១,១ គ.ក្រ
សំណាកទី២ ទម្ងន់០,៧ គ.ក្រ
សំណាកទី៣ ទម្ងន់ ០,៩គ.ក្រ
ទិន្នផលបឋម (ស្រូវសើម ២០%) ២,៦២៣តោន/ហ.ត ។

២.សង្កាត់រដ្ឋបាលព្រៃឈើឃ្សឺមបានចាប់ឃាត់រថយន្ត០១គ្រដឹកឈើអារលេខ១ចំនួន០៩ដុំ=០ម៉ែត្រត្រីគុណ៦១៧នៅចំណុចភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter