នៅថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចូលរួម ពីធី ចែកពូជស្រូវសែនក្រអូបជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ចំនួន ៣៩១៥០គីឡូក្រាម ដល់កសិករចំនួន ៦៦៨គ្រួសារ មកពីឃុំចំនួនបី គឺឃុំដារ (ទីតាំងចែកនៅកាប៉ូ) ឃុំកន្ទួត និងឃុំថ្មអណ្តើក (ទីតាំងចែកនៅសាលាឃុំកន្ទួត) ស្រុកចិត្របុរី ក្រោមអធិបតីភាពឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម