នៅថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចូលរួម ពីធី ចែកពូជស្រូវសែនក្រអូបចំនួន ១២០៧៥គីឡូក្រាម ដល់កសិករចំនួន ១៧៣គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ មកពីសង្កាត់ចំនួនបួន គឺសង្កាត់កោះទ្រង់ សង្កាត់ក្រគរ សង្កាត់អូរឫស្សី និងសង្កាត់រកាកណ្តាល នៅសាលាក្រុងក្រចេះ ក្រោមអធិបតីភាពឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ។
បន្ទាប់ពីពិធីចែកស្រូវពូជរួច លោកប្រធានមន្ទីរ ក៏បានមកចូលរួមប្រជុំពិភាក្សាវាយតម្លៃអំពីផលប៉ះពាល់លើវិស័យកសិកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យសង្គមកិច្ច ដែលខូចខាតដោយទឹកជំនន់ទន្លេមេគង្គក្នុងឆ្នាំ២០១៩ ខេត្តក្រចេះក្រោមអធិបតីភាព ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ នៅសាលប្រជុំសាលាខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម