មាតិកា
ក្រចេះ៖ មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយអង្គការ GIZ និងគណៈកម្មការសហគមន៍កសិកម្មអូរគគីរ បានចុះត្រួតពិនិត្យ និងវាយតម្លៃផ្ទៃក្នុងរបស់សមាជិកសហគមន៍
ចេញ​ផ្សាយ ០៣ តុលា ២០១៩
414

នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកអនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម លោកអនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម មន្ត្រីការិយាល័យ បានសហការជាមួយអង្គការ GIZ និងគណៈកម្មការសហគមន៍កសិកម្មអូរគគីរ បានចុះត្រួតពិនិត្យ និងវាយតម្លៃផ្ទៃក្នុងរបស់សមាជិកសហគមន៍ និងស្វែងយល់ពីបញ្ហាជួបប្រទះ និងផ្តល់ជំនួយបច្ចេកទេសបន្ថែម នៃការដាំដុះដំឡូងមី សរីរាង្គនិងសណ្តែកបាយសរីរាង្គ នៅសហគមន៍កសិកម្មអូរគគីរ ឃុំដារ ស្រុកចិត្របុរី ដើម្បីឈានទៅដល់ចុះកិច្ចសន្យាលក់ ទិញ ជាមួយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Sign of Asia ដែលមានអ្នកចូលរួមចំនួន ៧នាក់ ស្រី២នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter