នៅថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសហការចូលរួមជាមួយប្រតិភូមកពីប្រទេសចិន នាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីចុះអង្កេត និងសម្ភាសប្រមូលធាតុចូលសំខាន់ៗលើគ្រប់ភាគីពាក់ព័ន្ធក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគ្រាសតូចបំផុត តូច និងមធ្យមសម្រាប់ឆ្នាំ២០១៩-២០២៥ នៅសហគមន៍កសិកម្មដាំស្វាយចន្ទី ឃុំបុសលាវ ស្រុកចិត្របុរី និងសហគមន៍កសិកម្មដាំស្វាយកែវល្មៀត ឃុំអូរគ្រៀង ស្រុកសំបូរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម