នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា គ.ស ២០១៩ មន្ត្រីការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសហការជាមួយលោក គា ថា អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម របស់នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះបើកវគ្គបណ្តុះបណ្តាល បច្ចេកទេស ស្តីពី ការចិញ្ចឹមគោ និងបច្ចេកទេសដាំដំណាំចំណីសត្វ ដល់កសិករចំនួន ២៥គ្រួសារ រស់នៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម