នៅព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យ និងតាមដានការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធព័ត៌មាន ស្តីពី ការគ្រប់គ្រង (MIS) ដែលដឹកនាំដោយ ឯកឧត្តម មាស អឿន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោកអនុប្រធានមន្ទីរ ទីប្រឹក្សាកម្មវិធី ASPIRE លោកប្រធានសម្របសម្រួលក្រុង/ស្រុក និងភ្នាក់ងារផ្សព្វផ្សាយសង្កាត់ទាំង៥ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម