មាតិកា
សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៨ សីហា ២០១៩
255

សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩៖
-លោកប្រធានមន្ទីរបានចូលរួមប្រជុំការងារលើគ្រប់វិស័យប្រចាំខែកក្កដា ឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍បន្ត និងសកម្មភាពកាងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ
-ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំ ខ័ណ្ឌរដ្ឋបាលព្រៃឈើ ខ័ណ្ឌរដ្ឋបាលជលផល និងមន្រ្តីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងអស់បានចូលរួមពិធីប្រកាសចូលកាម់មុខតំណែងមន្រ្តីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នៅសាលប្រជុំមន្ទីរ
-ការិយាល័យសហគមន៍កសិកម្ម បានចូលរួមប្រជុំពិភាក្សាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពី ផលិតផលដំឡូងមីសរីរាង្គ រវាងក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា ជាមួយសហគមន៍កសិកម្មអូរគគីរ នៅដីសម្បទានភូមិអូរគគីរ ឃុំដា ស្រុកចិត្តបុរី អ្នកចូលរួមសរុបចំនួន៣០នាក់ ក្នុងនោះស្រ្តី២០នាក់ 
-ការិយាល័យសហគមន៍កសិកម្មបានចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មធម្មជាតិចំរុះ នៅភូមិសោបក្រោម ឃុំសោប ស្រុក ព្រែកប្រសព្វ អ្នកចូលរួមសរុបចំនួន៣១នាក់/ស្រ្តី០៩នាក់
-ការិយាល័យកៅស៊ូ បានចូលរួមជាមួយអគ្គនាយកដ្ឋានកៅស៊ូ ដឹកនាំដោយ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូបានបើកវគ្គបណ្តុះបណ្តាលស្តីពី(បច្ចេកទេសកៅស៊ូ)ដល់កៅស៊ូគ្រួសារនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដែលមានអ្នកចូលរួមសរុប៥៥នាក់ស្រី្ត០៦នាក់
-រដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះបានសហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់រកាកណ្តាល ចុះបង្ក្រាបបទល្មើសនេសាទដោយឧបករណ៍ស្បៃមុង និងសាច់ទីឡុង នៅក្បាលទំបន់បឹងរំលាច សង្កាត់រកាកណ្តាល ក្រុងក្រចេះ ជាលទ្ធផលនៃការចុះបង្ក្រាប បានដកហូតវត្ថុតាងដូចខាងក្រោម៖
+លូសាច់នីឡុង ចំនួន០៧ មាត់លូ
+របាំងសាច់នីឡុង និងស្បៃមុងចំនួន ០៧ ខ្សែ ប្រវែង ៥៦០ ម៉ែត្រ
+បង្គោលឬស្សីឃ្លៃ ចំនួន១០៥ ដើម
+ត្រីចម្រុះ ចំនួន៤,៥គីឡូក្រាម 
វត្ថុតាងទាំងអស់បានដុតបំផ្លាញចោល ។
-លទ្ធផលការងារដាំដុះដំណាំគ្រប់ប្រភេទរដូវវស្សា៖ សម្រេចបានការដាំដុះដំណាំស្រូវរដូវវស្សាចំនួន ១៩៨ហ.ត (បូកយោង ២៤.៥២៨ហ.ត ស្មើនឹង ៧៤,៣៣% នៃផែនការចំនួន ៣៣.០០០ហ.ត) តិចជាងឆ្នាំមុន ចំនួន ២.៣១០ហ.ត
-ការប្រមូលផលដំណាំរដូវវស្សា៖សម្រេចបានការប្រមូលផលដំណាំរួមផ្សំ(បន្លែ ដំឡូងជ្វា ដំឡូងគរ និងពោតស)ចំនួន ៦ហ.ត(បូកយោង ១.៩៤០ហ.ត ស្មើនឹង ៩៤,៣៦% នៃផ្ទៃដីដាំដុះសរុបចំនួន ២.០៥៦ហ.ត)។ តិចជាងឆ្នាំមុន ៣៨ហ.ត។
-សម្រេចបានការប្រមូលផលដំណាំកសិឧស្សាហកម្មរយ:ពេលខ្លីរដូវវស្សា(សណ្តែកដី អំពៅ ល្ង សណ្តែកសៀង និងសណ្តែកបាយ) ចំនួន ១៩៨ហ.ត (បូកយោង ៧.២៦៦ហ.ត ស្មើនឹង ៨,៨៥% នៃផ្ទៃដីដាំដុះចំនួន ៨២.០៧៦ហ.ត ) ។ តិចជាងឆ្នាំមុន ចំនួន ២៩៥ហ.ត។

ចំនួនអ្នកចូលទស្សនា
Flag Counter