សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩៖
-លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ រួមនិងមន្រ្តីរដ្ឋបាលព្រៃឈើ ចូលរួមជាមួយគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលដឹកនាំឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មកាជាតិ ចុះពិនិត្យក្រុមហ៊ុមមានរោងចក្រអារកែច្នៃឈើ រោងសិប្បកម្ម និងរោងសន្និធិលក់ចែកចាយផលអនុផលព្រៃឈើប្រភេទតូច និងត្រួតពិនិត្យមើលផ្លូវតាមព្រំដែនកម្ពុជា-វៀតណាម នៅស្រុកស្នួល
-សហការជាមួយអង្គការ WWF ធ្វើការវះកាត់សាកសព សត្វផ្សោត ដែលបានស្លាប់កាលពីថ្ងទី ២២/០៧/២០១៩នៅភូមិ កាកុត ឃុំសំបុក ស្រុកចិត្របុរី ភេទ ឈ្មោល ទំងន់ ១០១ គីឡូក្រាម ប្រវែង ១៩៨ សង់ទីម៉ែត្រ
បានវះកាត់សាកសពសត្វផ្សោត ដើម្បីយកសំណាក ទៅធ្វើកោសល្យវិច័យ នៅមន្ទីរពិសោធន៍ ភ្នំពេញ អន្តរជាតិ ដើម្បីពិនិត្យរកមូលហេតុស្លាប់
-ចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំ ខែកក្កដា និងលើកទិសដៅបន្ត និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំបូរ ខេត្តក្រចេះ។ ជាលទ្ឋផល លោកអភិបាលស្រុក លើកឡើងពីសភាពការណ៍ថ្មីៗទាក់ទងការចុះបង្រ្កាប់បទល្មើសខុសច្បាប់ទូទាំងប្រទេស សំណូមពរដល់ រដ្ឋបាលស្រុកសំបូរ ការិយាល័យជំនាញផ្សេងៗ កងកម្លាំងទាំង៣ រដ្ឋបាលព្រៃឈើ ត្រូវធ្វើការប្រុងប្រយ័ត្ន និងអនុវត្តន៍ការងារទៅតាមច្បាប់
-ចុះពិនិត្យចម្ការកសិករ នៅភូមិស្នួលកើត និងភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ដោយបានណែនាំ និងកែសម្រួលការអនុវត្តបច្ចេកទេស ដើម្បីការពារ និងកម្ចាត់កត្តាចង្រៃនានា និងត្រៀមទីតាំងសម្រាប់ទទួលក្រុមប្រតិភូរបស់ SDC។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម