មាតិកា
ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងលោកទីប្រឹក្សារគម្រោង CHAIN បានចុះពិនិត្យរៀបចំសម្រាប់ត្រៀមទទួលក្រុមប្រតិភូ របស់ SDC
ចេញ​ផ្សាយ ០៧ សីហា ២០១៩
199

នៅថ្ងៃច័ន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងលោកទីប្រឹក្សារគម្រោង CHAIN បានចុះរៀបចំសម្រាប់ត្រៀមទទួលក្រុមប្រតិភូ របស់ SDC នាថ្ងៃទី ២២-២៣ ខែសីហា ឆ្នាំ២០១៩ ខាងមុខរួមមាន៖

 

១.នៅសង្កកាត់កោះទ្រង់ កសិករដាំត្រសក់ក្នុងដំណាក់កាលចេញផ្កា ត្រប់ និងប៉េងប៉ោះក្នុងដំណាក់កាលបណ្តុះ ទទួលខុសត្រូវដោយលោក ឈូក សំណាង សហការជាមួយបុគ្គលិកក្រុមហ៊ុន East West Seed ចុះរៀបចំ  និងជំរុញកសិករ សំអាតស្មៅ  ដាំដុះ យ៉ាងហោចណាស់ ២ដងទៀត។

២.នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី មានត្រប់ ត្រសក់ មានសភាពល្អ កិច្ចការនេះទទួលខុសត្រូវដោយលោក លាង ពន្លឺ នឹងត្រូវបន្តចុះរៀបចំ និងជំរុញ កសិករសំអាតស្មៅ បំប៉ន់ជី យ៉ាងហោច ២ដង។

៣.នៅភូមិព្រែកក្តី  ឃុំស្នួល ស្រុកស្នួល នឹងរៀបចំវគ្គកែច្នៃអាហារ រួមនឹងការចុះមើលសួនបន្លែ កិច្ចការនេះទទួលខុសត្រូវដោយលោក ឃី ចាន់ណូ  បន្តចុះរៀបចំសួន យ៉ាងហោច ២ដង និងសហការជាមួយ មន្ត្រីមន្ទីរកិច្ចការនារី។

ចំនួនអ្នកចូលទស្សនា
Flag Counter