មាតិកា
ទិវាចម្ការបន្លែ ក្រោមការគាំទ្ររបស់គម្រោងសាកវប្បកម្មកម្ពុជា (CHAIN) នៅភូមិបឹងកៀប ឃុំដំរីផុង ស្រុកឆ្លូង
ចេញ​ផ្សាយ ០៤ សីហា ២០១៩
282

នៅព្រឹកថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ លោក លី ឌី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក សំ សំអាង ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះរៀបចំទិវាចម្ការបន្លែ ក្រោមការគាំទ្ររបស់គម្រោងសាកវប្បកម្មកម្ពុជា (CHAIN) នៅភូមិបឹងកៀប ឃុំដំរីផុង ស្រុកឆ្លូង ដោយមានកសិករចូលរួមសរុប ៤៦នាក់ ស្ត្រី ២៧នាក់។

 

-គោលបំណងទិវា៖

១.បង្ហាញកសិករអំពីសារៈប្រយោជន៍ និងលទ្ធផលនៃការអនុវត្តបច្ចេកទេសដាំដុះ

២.បង្ហាញពីការស្វែងរក និងទំនាក់ទំនង អ្នកប្រមូល អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកផ្តល់សេវានានាពាក់ព័ន្ធការដាំបន្លែ

៣.វាយតម្លៃលើការអនុវត្តបច្ចេកទេសជាក់ស្តែង

-ក្នុងនោះកសិករ ងួន ចំរើន បានចែករំលែកបទពិសោធន៍លើការដាំត្រសក់ចំណារ ១ដង លើផ្ទៃដី ២៤អា បានចំណាយសរុបប្រមាណ ១,៤០០,០០០រៀល និងបានចំណូលពីលក់ត្រសក់ សរុបប្រមាណ ១០,០០០,០០០រៀល។

-ផែនការបន្ត គាត់នឹងដាំត្រប់វែងប្រមាណ ៣,០០០កូនបន្ថែមទៀតដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter