នៅថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារគម្រោង LASED II នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះផ្ដល់ពូជមាន់ និងសំណាញ់ស្បៃទ្រុងមាន់ជូនដល់សម្បទានិក នៅឃុំសំបុក ស្រុកចិត្តបុរី ចំនួន ១០គ្រួសារ និងឃុំដារ ស្រុកចិត្របុរី ចំនួន ១០គ្រួសារ ដែលគាំទ្រថវិកាដោយគម្រោង LASED II ។
គោលបំណង៖
១.ដើម្បីជាទុន ពង្រីកពូជមាន់ និងការសិក្សាររៀនសូត្រពីផលិតកម្មមាន់
២.លើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករគោលដៅក្នុងដីសម្បទានសង្គមកិច្ច។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម