នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តក្រចេះ បានសហការណ៍ជាមួយនាយដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងសហគមន៍កសិម្ម ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្ម ឲ្យពីយល់គោលការណ៍គ្រឹះសហគមន៍កសិកម្ម ដើម្បីដឹកនាំឲ្យមាននិរន្តរភាព ពិធីនេះមានការអញ្ជើញចូលរួមជាគណធិបតីមានលោកស្រី វង្ស ផល្លា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តក្រចេះ សិក្ខាកាមចូលរួមសរុបចំនួន ២៩នាក់ / ស្រ្តី១០នាក់ មកពី ២៨ សហគមន៍កសិកម្ម ក្នុងខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម