នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយគម្រោង CHAIN កសិករ និងអង្គការដៃគូរអនុវត្តគម្រោង បានចុះអនុវត្តនៅទីវាលទៅលើបច្ចេកទេសកាត់តត្រប់ និងប៉េងប៉ោះ នៅភូមិក្បាលកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ។
គោលបំណង៖
១.ពង្រឹងសមត្ថភាពដល់មន្រ្តី អង្គការដៃគូ និងកសិករពីបច្ចេកទេសកាត់តត្រប់ និងប៉េងប៉ោះ
២.ផ្សព្វផ្សាយពូជ ធន់និងបាក់តេរីវីល (Wilt) ដែលកើតមាននៅលើដំណាំប៉េងប៉ោះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម