មាតិកា
វគ្គបណ្ដុះបណ្ដាល ស្តីពី ការថែទាំ ការកំចាត់កត្តាចង្រៃ លើដំណាំក្រូចថ្លុង នៅភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ
ចេញ​ផ្សាយ ១៧ កក្កដា ២០១៩
311

នៅព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា  ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយក្រុមហ៊ុន ច័ន្ទ ឫទ្ធី ត្រេឌីង ខូអិលធីឌី បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី ការថែទាំ ការកំចាត់កត្តាចង្រៃ លើដំណាំក្រូចថ្លុង ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ដែលមានកសិករចូលរួមសរុប ៣៧នាក់។


គោលបំណង៖
១.ដោះស្រាយបញ្ហានានាដែលកើតមាននៅលើដំណាំក្រូចថ្លុងជូនកសិករ
២.បង្ហាញក្រុមកសិករជាសមាជិកបណ្តុំក្រូចថ្លុងបានយល់ពីបច្ចេកទេសនៃការថែទាំក្រូចថ្លុង
៣.លើកកម្ពស់ជីវភាពកសិករតាមរយៈការធ្វើអាជីវកម្មក្រូចថ្លុង។

ចំនួនអ្នកចូលទស្សនា
Flag Counter