នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយក្រុមហ៊ុន ច័ន្ទ ឫទ្ធី ត្រេឌីង ខូអិលធីឌី បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី ការថែទាំ ការកំចាត់កត្តាចង្រៃ លើដំណាំក្រូចថ្លុង ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅសាលាសង្កាត់កោះទ្រង់ ក្រុងក្រចេះ ដែលមានកសិករចូលរួមសរុប ៦៣នាក់។
គោលបំណង៖
១.ដោះស្រាយបញ្ហានានាដែលកើតមាននៅលើដំណាំក្រូចថ្លុងជូនកសិករ
២.បង្ហាញក្រុមកសិករជាសមាជិកបណ្តុំក្រូចថ្លុងបានយល់ពីបច្ចេកទេសនៃការថែទាំក្រូចថ្លុង
៣.លើកកម្ពស់ជីវភាពកសិករតាមរយៈការធ្វើអាជីវកម្មក្រូចថ្លុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម