មាតិកា
កិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត
ចេញ​ផ្សាយ ០៥ កក្កដា ២០១៩
582

នៅរសៀលថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត ដឹកនាំអង្គប្រជុំដោយលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដោយមានការចូលរួមពីគ្រប់ការិយាល័យជំនាញ ថ្នាក់ខេត្ត/ស្រុក លោកនាយ-នាយរងខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល លោកនាយ-នាយរងផ្នែករដ្ឋបាលព្រៃឈើ និងជលផល សរុប ៤៤នាក់/ស្រី ០៣នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter