នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០១៩ មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដែលអនុវត្តគម្រោង LASED II បានបើកវគ្គបណ្តុះបណ្តាល៖
- ចុះបណ្ដុះបណ្ដាល បច្ចេកទេស ដាំដុះដំណាំបន្លែ ដល់កសិករ នៅដីសម្បទានសង្គមកិច្ច ឃុំចំបក់ ស្រុកព្រែកប្រសព្វ ដែលមានអ្នកចូលរួម ៣៧នាក់ ស្រ្តី ២២នាក់ និងបានផ្ដល់ពូជបន្លែ សំណាញ់សួនបន្លែ និងធុងស្រោចដំណាំ ដល់គ្រួសារសម្បទានិក ចំនួន ១០គ្រួសារ គាំទ្រដោយគម្រោង LASED II ។
- បានចូលរួមប្រជុំ ការអនុវត្តគម្រោង ទុនបង្វិលសម្រាប់គោលដៅនៃគម្រោង បែងចែក ដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (LASED II) នៅសាលាឃុំចំបក់ ស្រុកព្រែកប្រសព្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម