នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពី វិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រិក ក្រោមអធិបតីភាពឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោកប្រធាន-អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរ បាលខេត្ត លោកអភិបាលក្រុង-ស្រុក លោកប្រធានច្រកទ្វាព្រំ ដែន លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែន លោកអធិការនគរបាលក្រុង-ស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក មន្ត្រីផ្នែកផលិតកម្ម និងបសុព្យាបាល សរុបចំនួន ៣២នាក់ ឯកសារដែលបានផ្សព្វ ផ្សាយមានដូចជា៖
- សារាចរណែនាំលេខ ១១៩ សរណន កសក ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រិក របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ
- សារាចរណែនាំលេខ ០០៤/១៩ ស.ណ.ន ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រិក របស់រដ្ឋបាលខេត្តក្រចេះ
- សារាចរណែនាំលេខ ២៣២ សរណន កសក ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រិក របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
- ប្រកាសលេខ ២៧៧ប្រក.កសក ស្តីពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រិក របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
- បទបង្ហាញពីជំងឺប៉េស្តជ្រូកអាហ្រិក ដោយលោកប្រធានការិយាល័ផលិតកម្មបសុព្យាបាល។ ក្រោយចប់បទបង្ហាញ លោកអភិបាលរងខេត្ត បានរៀបចំកិច្ចពិភាក្សាពីវិធានការទប់ស្កាត់ និងបានផ្តាំផ្ញើដល់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសកងកម្លាំងប្រដាប់អាវុធតាមច្រកព្រំដែន ត្រូវចូលរួមទប់ស្កាត់ ការនាំជ្រូកចូលពីប្រទេសវៀតណាមឲ្យខានតែបាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម