មាតិកា
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ចុះប្រជុំអប់រំផ្សព្វផ្សាយ សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី ការបង្ការ និងទប់ស្កាត់ការរាតត្បាតបំផ្លាញពីសំណាក់ដង្កូវហ្វូងប្រភេទថ្មី (Fall Army Worm) នៅស្រុកព្រែកប្រសព្វ
ចេញ​ផ្សាយ ០៤ កក្កដា ២០១៩
391

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះប្រជុំអប់រំផ្សព្វផ្សាយ សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី ការបង្ការ និងទប់ស្កាត់ការរាតត្បាតបំផ្លាញពីសំណាក់ដង្កូវហ្វូងប្រភេទថ្មី (Fall Army Worm) ដល់អាជ្ញាធរស្រុក ឃុំ ចំណុះរដ្ឋបាលស្រុកស្រុកព្រែកប្រសព្វ ទាំងអស់មន្រ្តីការិយាល័យកសិកម្មស្រុកព្រែកប្រសព្វ និងភ្នាក់ងារផ្សព្វផ្សាយឃុំ ក្រោមអធិបតីភាពលោក ព្រីង សាមឿន អភិបាលរងស្រុកព្រែកប្រសព្វ នៅរដ្ឋាបាលស្រុកព្រែកប្រសព្វ ដោយមានអ្នកចូលរួមសរុបចំនួន ១៨នាក់ ស្រ្តី ០១នាក់។

    នៅក្នុងកិច្ចប្រជុំអប់រំផ្សព្វផ្យាយនេះ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ក៏បានចែកឯកសារបច្ចេកទេសនិងអប់រំផ្សព្វផ្សាយបច្ចេកទេសមួយចំនួនជូនដល់អ្នកចូលរួមផងដែរ ដូចជា៖​

១. លក្ខណៈរូបសាស្រ្ត ជីវសាស្រ្ត

២. រោគសញ្ញាបំផ្លាញ

៣. វិធានការការពារ និងការកម្ចាត់

៤. ការផលិត និងការប្រើប្រាស់អន្ទាក់ជូរផ្អែម។ល។

ចំនួនអ្នកចូលទស្សនា
Flag Counter