នៅព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះប្រជុំអប់រំផ្សព្វផ្សាយ សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពី ការបង្ការ និងទប់ស្កាត់ការរាតត្បាតបំផ្លាញពីសំណាក់ដង្កូវហ្វូងប្រភេទថ្មី (Fall Army Worm) ដល់អាជ្ញាធរក្រុង សង្កាត់ ចំណុះរដ្ឋបាលក្រុងក្រចេះទាំងអស់ ការិយាល័យកសិកម្មក្រុងក្រចេះ និងភ្នាក់ងារផ្សព្វផ្សាយសង្កាត់ ក្រោមអធិបតីភាពលោក សេង ភីណា អភិបាលរងក្រុងក្រចេះ នៅរដ្ឋាបាលក្រុងក្រចេះ ដោយមានអ្នកចូលរួមសរុបចំនួន ១១នាក់ ស្រ្តី ០៣នាក់។
នៅក្នុងកិច្ចប្រជុំអប់រំផ្សព្វផ្យាយនេះ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ក៏បានចែកឯកសារបច្ចេកទេសនិងអប់រំផ្សព្វផ្សាយបច្ចេកទេសមួយចំនួនជូនដល់អ្នកចូលរួមផងដែរ ដូចជា៖
១. លក្ខណៈរូបសាស្រ្ត ជីវសាស្រ្ត
២. រោគសញ្ញាបំផ្លាញ
៣. វិធានការការពារ និងការកម្ចាត់
៤. ការផលិត និងការប្រើប្រាស់អន្ទាក់ជូរផ្អែម។ល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម