មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ដៃគូរអភិវឌ្ឍន៍ប្រចាំឆមាសទី១ និងធ្វើបច្ចុប្បន្នភាពអង្គការមិនមែនរដ្ឋាភិបាល (NGOs) នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ
ចេញ​ផ្សាយ ២៧ មិថុនា ២០១៩
432

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ដៃគូរអភិវឌ្ឍន៍ប្រចាំឆមាសទី១ និងធ្វើបច្ចុប្បន្នភាពអង្គការមិនមែនរដ្ឋាភិបាល (NGOs) ដែលអនុវត្តការងារពាក់ព័ន្ធ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្តក្រចេះ ក្រោមអធិបតីភាពលោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងមានតំណាងNGOs ចំនួន ០៩ សរុបអ្នកចូលរួម ១៣នាក់ ក្នុងនោះស្ត្រី ០២នាក់។


គោលបំណងនៃកិច្ចប្រជុំ៖
១. ពិនិត្យលើលទ្ធផលសម្រេចបានរបស់ ដៃគូរអភិវឌ្ឍប្រចាំ ឆមាសទី១ ឆ្នាំ២០១៩
២. ធ្វើបច្ចុប្បន្នភាព NGOs ដែលធ្វើការពាក់ព័ន្ធស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងខេត្ត
៣. កំណត់យន្តការសម្រាប់កិច្ចសហប្រតិបត្តិការបន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter