មាតិកា
មន្ទីរកសិកម្ម រុក្ចាប្រមាញ់ និងនេសាទខេត្តក្រចេះ ចុះប្រជុំអប់រំផ្សព្វផ្សាយ សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី ការបង្ការ និងទប់ស្កាត់ការរាតត្បាតបំផ្លាញពីសំណាក់ដង្កូវហ្វូងប្រភេទថ្មី (Fall Army Worm) ក្នុងស្រុកចិត្របុរី
ចេញ​ផ្សាយ ២៥ មិថុនា ២០១៩
398

នៅថ្ងៃអង្គារ ០៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះប្រជុំអប់រំផ្សព្វផ្សាយ សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពី ការបង្ការ និងទប់ស្កាត់ការរាតត្បាតបំផ្លាញពីសំណាក់ដង្កូវហ្វូងប្រភេទថ្មី (Fall Army Worm) ដល់អាជ្ញាធរស្រុក ឃុំចំណុះរដ្ឋបាលស្រុកចិត្របុរីទាំងអស់ ការិយាល័យកសិកម្មស្រុកចិត្របុរី និងភ្នាក់ងារផ្សព្វផ្សាយឃុំ ក្រោមអធិបតីភាពលោក អួង សម្បត្តិ អភិបាលរងស្រុកចិត្របុរី នៅសាលាស្រុកចិត្របុរី ដោយមានអ្នកចូលរួមសរុបចំនួន ១៨នាក់ ស្រ្តី ០៥នាក់។

         នៅក្នុងកិច្ចប្រជុំអប់រំផ្សព្វផ្យាយនេះ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ក៏បានចែកឯកសារបច្ចេកទេសនិងអប់រំផ្សព្វផ្សាយបច្ចេកទេសមួយចំនួនជូនដល់អ្នកចូលរួមផងដែរ ដូចជា៖

១. លក្ខណៈរូបសាស្រ្ត ជីវសាស្រ្ត

២. រោគសញ្ញាបំផ្លាញ

៣. វិធានការការពារ និងការកម្ចាត់

៤. ការផលិត និងការប្រើប្រាស់អន្ទាក់ជូរផ្អែម។ល។

ចំនួនអ្នកចូលទស្សនា
Flag Counter