មាតិកា
មន្ទីរកសិកម្ម រុក្ចាប្រមាញ់ និងនេសាទខេត្តក្រចេះ ចុះប្រជុំអប់រំផ្សព្វផ្សាយ សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី ការបង្ការ និងទប់ស្កាត់ការរាតត្បាតបំផ្លាញពីសំណាក់ដង្កូវហ្វូងប្រភេទថ្មី (Fall Army Worm)
ចេញ​ផ្សាយ ២៤ មិថុនា ២០១៩
376

នៅព្រឹកថ្ងៃច័ន្ទ ០៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះប្រជុំអប់រំផ្សព្វផ្សាយ សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពី ការបង្ការ និងទប់ស្កាត់ការរាតត្បាតបំផ្លាញពីសំណាក់ដង្កូវហ្វូងប្រភេទថ្មី (Fall Army Worm) ដល់អាជ្ញាធរថ្នាក់ស្រុក ឃុំចំណុះរដ្ឋបាលស្រុកសំបូរទាំងអស់ ការិយាល័យកសិកម្មស្រុកសំបូរ និងភ្នាក់ងារផ្សព្វផ្សាយឃុំ ក្រោមអធិបតីភាពលោកស្រី ចន ស្រីម៉ៅ អភិបាលរងស្រុកសំបូរ នៅសាលាស្រុកសំបូរ ដោយមានអ្នកចូលរួមសរុបចំនួន ១២នាក់ ស្រ្តី ០៤នាក់ ក្នុងនោះរួមមាន៖

         - អភិបាលរងស្រុកសំបូរ ០១នាក់

         - ក្រុមប្រឹក្សាឃុំចំនួន ០៦នាក់

         - ប្រធានការិយាល័យកសិកម្មស្រុកសំបូរ ០១នាក់

         - លោក នាយកអង្គការ NRD ០១នាក៎

         - ភ្នាក់ងារផ្សព្វផ្សាយឃុំចំនួន ០៣នាក់។

        នៅក្នុងកិច្ចប្រជុំអប់រំផ្សព្វផ្យាយនេះ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ក៌បានចែកឯកសារបច្ចេកទេសនិងអប់រំផ្សព្វផ្សាយបច្ចេកទេសមួយចំនួនជូនដល់អ្នកចូលរួមផងដែរ ដូចជា៖

១. លក្ខណៈរូបសាស្រ្ត ជីវសាស្រ្ត

២. រោគសញ្ញាបំផ្លាញ

៣. វិធានការការពារ និងការកម្ចាត់

៤. ការផលិត និងការប្រើប្រាស់អន្ទាក់ជូរផ្អែម។ល។

ចំនួនអ្នកចូលទស្សនា
Flag Counter