នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដែលអនុវត្តន៍កម្មវធី ASPIRE បានរៀបចំវេទិកាពហុអ្នកពាក់ព័ន្ធ ស្តីពីការផ្សារភ្ជាប់ផលិតផលកសិកម្មឆ្ពោះទៅទីផ្សារ នៅសាលាក្រុងក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីការិយាល័យជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈើ ទីប្រឹក្សាកម្មវិធី ASPIRE អាជ្ញាធរមូលដ្ឋាន ស្ថាប័នមីក្រូហិរញ្ញវត្ថុ អង្គការមិនមែនរដ្ឋាភិបាល អាជីវករ និងក្រុមកសិករគោលដៅសរុប ៣១៥នាក់។
គោលបំណង៖
-បើកឱកាស ពិនិត្យមើលបញ្ហាប្រឈម និងដំណោះស្រាយ អំពី តម្រូវការទីផ្សារ អ្នកផ្គត់ផ្គង់ តម្លៃផលិតផលប្រកបដោយគុណភាព និងមានការបញ្ជាក់ពីផលិតកម្ម។
-បង្កើនកិច្ចសហការក្នុងច្រវាក់ផលិតកម្មរវាងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម អ្នកផលិត អ្នកទិញដុំ សេវាដឹកជញ្ចូន។
-ពិភាក្សាផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យកសិកម្ម ការចិញ្ចឹមជីវិត ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការទីផ្សារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម