មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តបន្ត
ចេញ​ផ្សាយ ០៧ មិថុនា ២០១៩
502

នៅរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តបន្ត នៅសាលប្រជុំមន្ទីរ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលជលផល លោកនាយរងខណ្ឌព្រៃឈើទទួលបន្ទុករួម លោកប្រធានការិយាល័យជំនាញថ្នាក់ខេត្ត និងការិយាល័យកសិកម្មក្រុង ស្រុក។ ជាពិសេសបានផ្សព្វផ្សាយសារាចរណែនាំលេខ ២៣២ សរណន.កសក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩ ស្តីពីវិធានការបន្ទាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទ។

ចំនួនអ្នកចូលទស្សនា
Flag Counter