នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសហការជាមួយរដ្ឋបាលក្រុងក្រចេះ និងសង្កាត់អូរឫស្សី រៀបចំមហាសន្និបាតសហគមន៍នេសាទស្រែស្តៅ និងរៀបចំបោះឆ្នោតគណៈកម្មការសហគមន៍ដែលផុតអាណត្តិ នៅភូមិស្រែស្តៅ សង្កាត់អឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដោយមានការចូលរួមពីលោកអភិបាលរងក្រុងក្រចេះ លោកនាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ លោកចៅសង្កាត់អូរឫស្សី ផ្នែករដ្ឋបាលជលផលកាំពី បេក្ខភាពគណៈកម្មការសហគមន៍ និងប្រជាពលរដ្ឋដែលជាសមាជិកសហគមន៍នេសាទស្រែស្តៅ សរុបចំនួន ៥៦នាក់ ស្រី ១៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម