នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដឹកនាំដោយលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២០-២០២២ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២០-២០២២ និងបង្ហាញអំពីគោលដៅនៃការអនុវត្តផែនការថវិកា ឆ្នាំ២០២០-២០២២ ដែលមានអ្នកចូលរួមពី ខណ្ឌរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលព្រៃឈើ និងថ្នាក់ដឹកនាំការិយាល័យរបស់មន្ទីរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម