មាតិកា
វគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកែច្នៃកៅស៊ូសន្លឹកសំដិលដោយខ្យល់ (USS) ដល់ប្រតិបត្តិករកៅស៊ូគ្រួសារ ស្ថិតនៅឃុំកញ្ចរ ស្រុកឆ្លូង
ចេញ​ផ្សាយ ២៤ ឧសភា ២០១៩
477

នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មន្រ្តីការិយាល័យកៅស៊ូ បានចូលរួមសហការជាមួយអគ្គនាយកដ្ឋានកៅស៊ូ ដឹកនាំដោយលោកសាំង សារ៉ន អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ បានចុះបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកែច្នៃកៅស៊ូសន្លឹកសំដិលដោយខ្យល់ (USS) ដល់ប្រតិបត្តិករកៅស៊ូគ្រួសារ ស្ថិតនៅឃុំកញ្ចរ ស្រុកឆ្លូង អ្នកចូលរួមសរុប៥៥នាក់ស្រី១២នាក់។


គោលបំណង៖
១.ជំរុញការបង្កើតមណ្ឌលកែច្នៃកៅស៊ូពីម្ចាស់កៅស៊ូគ្រួសារនៅក្នុងតំបន់ និង សហគមន៍កៅស៊ូគ្រួសារដែលមានការទទួលស្គាល់តាមផ្លូវច្បាប់។
២.ផ្តល់ចំណេះដឹង បច្ចេកទេសការងារ និង ប្រាក់ចំណូលបន្ថែម
៣.បង្កើតឲ្យមានភាពជាពាណិជ្ជករក្នុងការចរចារតម្លៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter