នៅថ្ងៃសៅរ៍ ៨កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យ វាយតម្លៃ តាមដានវឌ្ឍនភាពរបស់ក្រុមហ៊ុន Estern និង ក្រុមហ៊ុន ប៊ិញហ្វឿកក្រចេះរ៉ាប់២ ស្ថិតនៅឃុំឃ្សឹម ស្រុកស្នួល។ បន្ទាប់មកលោកប្រធានមន្ទីរ និងក្រុមការងារក៏បានបន្តរដំណើរចុះពិនិត្យ និងសាកសួរព័ត៌មានការដឹកជញ្ជូនជ្រូក និងកសិផលឆ្លងមកពីប្រទេសវៀតណាមនៅច្រកព្រំដែនជ័យឃ្លាំង និងបានពិនិត្យមើលថ្នាលបណ្តុះកូនឈើ និងវត្ថុតាងបទល្មើសព្រៃឈើ នៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល សង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម និងសួនអាពាហ៍ពិពាហ៍ឃ្សឹម នៅស្រុកស្នួល ខេត្តក្រចេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម