មាតិកា
ក្រុមការងារគម្រោង LASED II នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ចុះបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ផលិតភាពកសិកម្ម ដែលបន្ស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុនៅតាមដីសម្បទានសង្គមកិច្ចក្នុងខេត្តក្រចេះ
ចេញ​ផ្សាយ ០១ ឧសភា ២០១៩
496

ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៩ ក្រុមការងារគម្រោង LASED II នៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចុះអនុវត្តសកម្មភាពផ្ដល់វគ្គបណ្ដុះបណ្ដាល ស្ដីពីផលិតភាពកសិកម្ម ដែលបន្ស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុ នៅតាមដីសម្បទានសង្គមកិច្ចមួយចំនួនដូចជា៖
១. ដីសម្បទានសង្គមកិច្ច ឃុំថ្មី ស្រុកចិត្របុរី មានអ្នកចូលរួមសរុប ៣៨ នាក់ ស្រ្ដី ២៥នាក់
២. ដីសម្បទានសង្គមកិច្ច ឃុំដារ ស្រុកចិត្របុរី មានអ្នកចូលរួម សរុប៣៥ នាក់ ស្រ្ដី ២៨នាក់
 ៣.ដីសម្បទានសង្គមកិច្ច ឃុំចង្រ្កង់ ស្រុកចិត្របុរី មានអ្នកចូលរួម សរុប២៣ នាក់ ស្រ្ដី ១៣នាក់។
គោលបំណង៖
១.ដើម្បីឲ្យសម្បទានិកយល់ដឹងអំពីមូលហេតុ និងផលប៉ះពាល់ នៃការការប្រែប្រួលអាកាសធាតុ
២.ការធ្វើកសិកម្មដែលបន្ស៉ាំទៅនឹងការប្រែប្រួលអាការធាតុ
៣.ការបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលពីការធ្វើកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter