មាតិកា
កិច្ចសហការណ៍រវាងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ នាយកដ្ឋានអភិរក្ស និងប្រតិភូរបស់សាធារណៈរដ្ឋប្រជាមានិតចិន ចុះស្រាវជ្រាវប្រភេទផ្សោត ត្រី ដែលមាននៅក្នុងខេត្តក្រចេះ
ចេញ​ផ្សាយ ៣០ មេសា ២០១៩
672

នៅថ្ងៃអាទិត្យ ៩រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានសហការជាមួយនាយកដ្ឋានអភិរក្ស នៃរដ្ឋបាលជលផល និងប្រតិភូមកពីសាធារណៈរដ្ឋប្រជាមានិតចិន រៀបចំកិច្ចប្រជុំ និងចុះស្រាវជ្រាវប្រភេទផ្សោត ត្រី ដែលមាននៅក្នុងខេត្តក្រចេះ ចាប់ពីភូមិកាំពីឃុំសំបុក ស្រុកចិត្របុរី ទៅស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ព្រំដែននៃប្រទេសឡាវ។

ចំនួនអ្នកចូលទស្សនា
Flag Counter