ថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ តាមការណែនាំ ចង្អុលបង្ហាញដោយផ្ទាល់ពីលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នៅវេលាម៉ោង ២:១៥នាទីទៀបភ្លឺ ក្រុមមន្ត្រីជំនាញបានចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានកំណើតពីសត្វ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចាប់ឃាត់រថយន្តមួយគ្រឿងម៉ាក តូយ៉ូតា ស្លាកលេខ ភ្នំពេញ 2N 8142 ដឹកជ្រូកចំនួន១០ក្បាល ដែលគ្មានលិខិតអនុញ្ញាតដឹកជញ្ជូន និងគ្មានវិញ្ញាបនប័ត្របញ្ជាក់អនាម័យ និងផលិតផលមានដើមកំណើតពីសត្វ ដឹកចេញពីខេត្តត្បូងឃ្មុំ តាមផ្លូវជាតិលេខ៧៣ មកដល់ចំណុចមុខសាលាស្រុកឆ្លូង ខេត្តក្រចេះ។ វត្ថុតាងមានជ្រូកទាំង ១០ក្បាល ត្រូវបានបញ្ជូនមកចត្តឡីស័ក្កការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តក្រចេះ ដើម្បីពិនិត្យ និងស្វែងរកជម្ងឺប៉េស្តជ្រូកអាហ្វ្រិច ដោយបានបូមឈាម និងបញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានស្រាវជ្រាវបសុព្យាបាលនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិកម្មសត្វ ដើម្បីចាត់កាតាមនីតិវិធីច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម