មាតិកា
កិច្ចប្រជុំបច្ចេកទេសប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ របស់គម្រោង CHAIN ប្រចាំខេត្តក្រចេះ
ចេញ​ផ្សាយ ២៥ មេសា ២០១៩
519

ថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោក ទ្រី សុភក្កិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចូលរួមជាគណៈអធិបតីបើក កិច្ចប្រជុំបច្ចេកទេសប្រចាំត្រីមាសទី១ របស់គម្រោងសាកវប្បកម្មកម្ពុជាដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ (CHAIN)  ដោយមានកាចូលរួមពីមន្រ្តីដែលអនុវត្តគម្រោង CHAIN នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ អង្គការ CRDT អង្គការ KAFDOC និងក្រុមហ៊ុនឯកជន ដែលសម្របសម្រួលដោយលោក ប៊ុន សាប៊ន និងលោក សៀន កាន ទីប្រឹក្សាគម្រោង នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តក្រចេះ ដោយមានអ្នកចូលរួមសរុប ២០នាក់ ស្រី០៥នាក់។

គោលបំណងកិច្ចប្រជុំ៖

-ចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងការអនុវត្តល្អក្នុងការពិសោធន៍ដំណាំបន្លែនារដូវប្រាំង ឆ្នាំ២០១៨

-បង្កើនការយោល់ដឹង អំពីការរៀបចំចម្ការបង្ហាញតាមក្រុមដាំបន្លែសម្រាប់ហូប ក្រុមដាំបន្លែពាក់កណ្តាលអាជីព និងក្រុមដាំបន្លែអាជីព

-ដោះស្រាយបញ្ហាដែលបានជួបប្រទះ។

ចំនួនអ្នកចូលទស្សនា
Flag Counter