មាតិកា
ថ្ងៃទី២ នៃវគ្គបណ្តុះបណ្តាល ស្តីពី បច្ចេកទេសទុកបន្លែក្រោយពេលប្រមូលផល របស់គម្រោងសាកវប្បកម្មកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ (CHAIN) នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ
ចេញ​ផ្សាយ ១៣ មីនា ២០១៩
535

ថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សហការជាមួយគម្រោង សាកវប្បកម្មកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ (CHAIN) ដោយមានការចូលរួមពីមន្ត្រីអនុវត្តគម្រោង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង អង្គការ CRDT KAFDOC និងដៃគូសហការផ្សេងៗ  សរុបចំនួន ២៨នាក់ ស្ត្រី ០៨នាក់ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី បច្ចេកទេសក្រោយពេលប្រមូលផល ដែលសម្របសម្រួលដោយគ្រូឧទ្ទេសមកពី សកលវិទ្យាភូមិន្ទកសិកម្ម។

គោលបំណង៖

-កសាងសមត្ថភាពដល់ដៃគូរបស់គម្រោង សាកវប្បកម្មកម្ពុជាដើម្បីបង្កើនប្រាក់ចំណូលនឹងអាហារូបត្ថម្ភ CHAIN អំពីបច្ចេកទេសក្រោយការប្រមូលផល​

-ពង្រឹងសមត្ថភាពរបស់កសិករ និងតួអង្គទីផ្សារក្នុងការប្រមូលផល និងការគ្រប់គ្រង

-ការទុកដាក់បន្លែក្នុងធុងស្តុកត្រជាក់ និងវិធានការគ្រប់គ្រងការបាត់បង់គុណភាពរបស់បន្លែ ក្រោយពេលប្រមូលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter