មាតិកា
ពិធីអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រនិងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ
ចេញ​ផ្សាយ ០៩ មីនា ២០១៩
744

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នារសៀលថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ បានរៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រនិងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ក្រោមអធិបតីភាពលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ និងអញ្ជើញចូលរួមដោយអនុប្រធានមន្ទីរ លោក លោកស្រី នាងកញ្ញា ជាមន្រ្តីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។ នាឱកាសនេះ លោកប្រធានមន្ទីរ បានថ្លែងចំណាប់អារម្មណ៍ ចូលរួមអបអរសាទរទិវានារីអន្តរជាតិ ០៨មីនា ជូនបងប្អូននារីនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រចេះ និងផ្តាំផ្ញើសារសំខាន់ៗមួយចំនួនទៀតដែលទាក់ទងនឹងប្រវត្តិទិវានារីអន្តរជាតិ ការលើកកម្ពស់សិទ្ធិស្រ្តី និងយេនឌ័រ ការចូលរួមរបស់ស្រ្តីក្នុងសកម្មភាពសង្គម នយោបាយ មនុស្សធម៌ ការអភិវឌ្ឍ និងការលះបង់គ្រប់បែបយ៉ាងក្នុងការបំពេញតួនាទីជាម្តាយ ជាភរិយា និងជាមេគ្រួសារដ៏ល្អ។ល។

ចំនួនអ្នកចូលទស្សនា
Flag Counter