មាតិកា
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងសហការី ចុះពិនិត្យការងារបង្កបង្កើនផលរបស់កសិករក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី
ចេញ​ផ្សាយ ០២ មីនា ២០១៩
515

នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្តក្រចេះ និងសហការី បានចុះពិនិត្យការងារបង្កបង្កើនផលនៅតាមមូលដ្ឋាន ដែលមានកម្មវិធីដូចខាងក្រោម៖

កម្មវិធីទី១.ចុះពិនិត្យស្រែប្រាំង នៅទំនប់បឹងលំលាច នៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ដែលមានផ្ទៃដី ៦៨៧ ហិកតា ដោយមានការចូលរួមពីមន្រ្តីកសិកម្មក្រុងក្រចេះ ខេត្ត អាជ្ញាធរដែនដី និងកសិករសរុបចំនួន ១១នាក់។ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជួបសំណេះសំណាលជាមួយកសិករចំនួន ០៤គ្រួសារ បានបញ្ជាក់ថាទិន្នផលស្រូវសើមទទួលបានពី ៧.០០០ ទៅ ៧.២០០គីឡូក្រាមក្នុងមួយហិកតា។ កសិករលក់ស្រូវសើមក្នុងតំលៃ ៧៣០៛/គីឡូក្រាម។

កម្មវិធីទី២.ចុះពិនត្យស្រែប្រាំង នៅទំនប់ទ្រនូលឆ្នាំង នៅឃុំថ្មគ្រែ ស្រុកចិត្របុរី ដែលមានផ្ទៃដីសរុប ៤៨០ហិកតា ដោយមានការចូលរួមពីមន្រ្តីកសិកម្មស្រុក ខេត្ត អាជ្ញាធរដែនដី និងកសិករសរុបចំនួន ១៨នាក់។ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជួបសំណេះសំណាលជាមួយកសិករចំនួន ០៤គ្រួសារ បានបញ្ជាក់ថាទិន្នផលស្រូវសើមទទួលបានពី ៥.៤០០ ទៅ ៦.០០០គីឡូក្រាមក្នុងមួយហិកតា។ កសិករលក់ស្រូវសើមក្នុងតំលៃ ៦៧០៛/គីឡូក្រាម។

នៅតាមទីកន្លែងនីមួយៗ លោកប្រធានមន្ទីរក៏បាន អប់រំផ្សព្វផ្សាយដល់អាជ្ញាធរ សហគមន៍ប្រើប្រាស់ទឹក និងកសិករ ឲ្យរក្សាទឹកទុក ជៀសវាងប្រើប្រាស់ទឹកខ្ជះខ្ជាយ និងប្រើប្រាស់ពូជស្រូវមានអាយុកាលខ្លី ឬកាត់បន្ថយផ្ទៃដីដាំដុះ ដើម្បីជៀសវាងការខ្វះខាតទឹកស្រោចស្រពនាពេលខាងមុខ និងបានផ្តល់អនុសាសន៍មួយចំនួនទៀតដូចជា ការថែទាំ វិធានការការពារ កម្ចាត់សត្វល្អិត ជម្ងឺ និងបានណែនាំឲ្យកសិករដាំពូជស្រូវដែលមានតម្លៃខ្ពស់នៅលើទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter