នៅថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធានការិយាល័យផលិតកម្មនិបសុព្យាបាល និងសហការី បានចុះត្រួតពិនិត្យ តាមដានកសិករបង្ហាញតាមកិច្ចសន្យា លើការភ្ញាស់កូនមាន់ និងចិញ្ចឹមមាន់យកសាច់ និងដាក់មាន់ចូល។
ជាលទ្ធផល៖
១.នៅឃុំថ្មគ្រែ កសិករឈ្មោះ អ៊ន សុខសាន ការៀបចំរបស់កសិករបានសម្រេច៧០%
២.ឃុំកញ្ជរ កសិករឈ្មោះ មាន សាមី ការៀបចំរបស់កសិករបានសម្រេច ៧០%
៣.ឃុំខ្សាច់អណ្តែត កសិករឈ្មោះ ម៉ម កូឡា ការៀបចំរបស់កសិករបានសម្រេច១០០% និងដាក់មាន់ចូលរួចរាល់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម