នាព្រឹកថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ លោក អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ មន្រ្តីការិយាល័យកសិឧស្សាហកម្ម និងមន្រ្តីការិយាល័យកៅស៊ូ បានចូលរួមជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះវាយតម្លៃ តាមដាន វឌ្ឍនភាពក្រុមហ៊ុន ហ្រ្គីន អាយលែន ក្រោមការដឹកនាំដោយលោក ឃុន កក្កដា អគ្គនាយរង នៃអគ្គនាយកដ្ឋានកៅស៊ូ ស្ថិតនៅឃុំក្បាលដំរី ស្រុកសំបូរ ដែលមានអ្នកចូលរួមសរុបចំនួន ១៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម